រៀនជំនាញមួយដែលគ្មានអ្នកណារៀនឬក៏មានដែរប៉ុន្តែតិចតួច
អត្ថបទត្រួតពិនិត្យដោយកញ្ញា សុភាវី | ថ្ងៃទី22 ខែ
ឧសភា ឆ្នាំ2012
មានពាក្យស្លោកមួយពោលថា បើអ្នកចំណាយលុយទៅលើអ្វីមួយ អ្នកប្រាកដជាដឹងថាអ្នកនឹងទទួលបានអ្វីត្រឡប់មកវិញ។ ពាក្យស្លោកនោះពិតជាត្រឹមត្រូវណាស់។
នៅពេលដែលអ្នកធ្វើអ្វីមួយដែលគ្មាននរណាម្នាក់អាចធ្វើបាន ឬមានមនុស្សភាគតិចណាស់អាចធ្វើបាន អ្នកអាចដាក់តម្លៃឲ្យខ្លួនឯងបាន។ សូមជឿខ្ញុំចុះ ជំនាញពិសេសនោះមិនមែនជាអ្វីដែលពិបាកនោះទេ វាគឺគ្រាន់តែជាជំនាញមួយដែលមនុស្សចង់បាននិងឲ្យតម្លៃ។ អ្នកអាចរៀនពីជំនាញវះកាត់ខួរក្បាល ប៉ុន្តែវាចំណាយពេលជាង ១០ឆ្នាំ។ ដូច្នេះទុករឿងនេះទៅម្ខាងសិន គិតអំពីអ្វីដែលអ្នកនឹងត្រូវទទួលបាន។ តើអ្នកមានជំនាញអ្វីខ្លះ? តើអ្វីទៅជាទេព្យកោសល្យរបស់អ្នក? អ្វីទៅជាភាពខ្លាំង និងអ្វីទៅជាភាពខ្សោយរបស់អ្នក? តើអ្នកដាក់វាដើម្បីប្រើប្រាស់ឲ្យល្អបំផុតដោយរបៀបណា? តើអ្នកប្រាប់មនុស្សទាំងនោះដែលត្រូវការជំនាញទាំងនេះថាអ្នកមាន ជំនាញទាំងនេះដោយរបៀបណា? តើជំនាញអ្វីដែលអ្នកយល់ថាអ្នកស្ទាត់ជំនាញដើម្បីជួបនឹងតម្រូវការ នេះទៅផ្នែកខាងក្រៅដែលមានគេកំពុងតែរង់ចាំជួប?
សម្រាប់លំហាត់នេះអ្នកនឹងមិនត្រូវបានអនុញ្ញាតឲ្យនិយាយថា៖
- អត់ចេះ
- មិនច្បាស់
- គ្មានអ្វីពិតប្រាកដ
- មិនច្រើន
- តើអ្នកចង់មានន័យថាយ៉ាងម៉េច? ទេព្យកោសល្យ? ជំនាញ? ខ្ញុំ?
Original source: http://www.health.com.kh/newdetail.php?newid=2231&catid=27
No comments:
Post a Comment