Thursday, 24 May 2012

គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់

អត្ថបទត្រួតពិនិត្យដោយ វេជ្ជ. ងួនសេរ័ត្ន | ថ្ងៃទី21 ខែ ឧសភា ឆ្នាំ2012
Add caption



គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​គឺជា​ការកក​រឹងនៃ​ទឹក​សម្រាប់​រំលា​យ​ អាហារ​ដែល​កើតមាន​នៅក្នុង​ថង់​ទឹកប្រ​ម៉ាត់​។ ថង់​ទឹកប្រម៉ាត់​របស់​អ្នក​មាន​ទំហំទ​តូច ដូច​ផ្លែងប័​រនិង​ស្ថិត​នៅ​ខាងស្តាំ​នៃ​ពោះ នៅ​ពីក្រោម​ថ្លើម​។ ថង់​ទឹកប្រ​ម៉ាត់មាន​នាទី​ស្តុក​ទឹក​សម្រាប់​រំលាយ​អាហារ​មួយ​ប្រភេទ​ ឈ្មោះថា ទឹកប្រ​ម៉ាត់ ដែល​វា​នឹង​ត្រូវ​បញ្ចេញ​មក​នៅក្នុង​ពោះវៀនតូច​របស់​អ្នក​។​
​គ្រួស​ក្នុង​ថង់​ទឹក​ប្រម៉ាត់ជា​មធ្យម​ពី​ប៉ុន​គ្រាប់​ខ្សាច់ ដល់​ប៉ុន​បាល់​កូន​ហ្គោល​។​មនុស្ស​មួយចំនួន​មាន​គ្រួស​ក្នុង​ថង់​ ទឹកប្រម៉ាត់​តែ​មួយ​គ្រាប់ទេ តែ​អ្នក​ខ្លះ​ទៀត​បែរជា​មាន​ច្រើន​ទៅវិញ​។ មនុស្ស​ដែល​ធ្លាប់​មាន​រោគសញ្ញា​របស់​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ ច្រើនតែ​ទាមទារ​នូវ​ការវះកាត់​ថង់​ទឹកប្រ​ម៉ាត់នោះ​ចោល​។ គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​មិនបង្កជា​រោគសញ្ញា​អ្វី​ឡើយ ហើយក៏​មិន​ត្រូវការ​វះ​ការព្យាបាល​អ្វី​ដែរ​។​
​រោគសញ្ញា​
​គ្រួស​ក្នុង​ថង់​ទឹក​ប្រម៉ាត់ប្រហែល​មិនបង្គរោគ​សញ្ញា​អ្វី​ទេ​។ ប្រសិនបើ​គ្រួស​នោះ​ធ្លាក់​ចូលទៅក្នុង​បំពង់​របស់​វា ហើយ​បង្ក​ជា​ការស្ទះ រោគសញ្ញា​ប្រហែលជា​មាន​ដូចជា​៖
• ឈឺចាប់​ខ្លាំង និង​ភ្លាមៗ​នៅ​តំបន់​ខាងស្តាំ​ង​ខាងលើ​នៃ​ពោះ​
• ឈឺចាប់​ខ្លាំង និង​ភ្លាមៗ​នៅ​ចំ​កណ្តាល​ពោះ ក្រោម​ឆ្អឹងជំនីរ​
• ឈឺ​ខ្នង​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​
• ឈឺ​នៅ​ស្មា​ខាងស្តាំ​
​ការឈឺចាប់​ដោយ​សារ​គ្រួស​ក្នុង​ថង់​ទឹក​ប្រម៉ាត់ប្រហែល​ជាពី​ច្រើននាទី ទៅ​ពីរ​បី​ម៉ោង​។​
ពេល​ត្រូវ​ជួប​គ្រូពេទ្យ​
​ចូរ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ទៅ​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ទាំងឡាយណា​ដែល​ធ្វើអោយ​អ្នក​បារម្ភ​។​
​ចូរ​ស្វែងរក​សេវា​ជួយសង្គ្រោះ​ភ្លាមៗ​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​នៃ​ផលវិបាក​របស់​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ធ្ងន់ធ្ងរ​ដូចជា​៖
• ឈឺពោះ​ខ្លាំង​ដែល​ធ្វើ​អ្នក​មិន​អាច​អង្គុយ​នៅ​ស្ងៀម​បាន​
• ស្បែក​លឿង និង​ភ្នែក​លឿង​
• ក្តៅខ្លួន​ខ្លាំង ព្រមទាំង​ញាក់​
​មូលហេតុ​
​វា​មិន​មាន​អ្វី​ច្បាស់លាស់​ទេ​ដែល​ថា​តើ​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ បណ្តាលមកពី​មូលហេតុ​អ្វី​។​គ្រួ​ពេទ្យ​គិត​ថា​គ្រួស​ក្នុង​ថង់​ទឹក​ ប្រម៉ាត់ប្រហែល​ជា​បណ្តាល​មកពី​៖
ទឹកប្រម៉ាត់​របស់​អ្នកមានកូឡេ​ស្ទើ​រ៉ុល​ច្រើនពេក​។ ជាធម្មតា ទឹកប្រម៉ាត់​របស់អ្នក​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​គ្រ​ប់គ្រា​ន់​ក្នុង​ ការរំលាយកូឡេ​ស្តេ​រ៉ុល​ដើម្បី​ដែល​បញ្ចេញចោល​ដោយ​ថ្លើម​។​ប៉ុន្តែ​ប្រសិនបើ ​ថ្លើម​របស់​អ្នក​បញ្ចេញ​កូ​ឡេ​ស្តេ​រ៉ុល​ច្រើន​ជាង​ទឹកប្រ​ម៉ាត់​អាចរំលាយ​ បានកូ​ឡេ​ស្តេ​រ៉ុល​ដ៏​ច្រើន​ប្រហែល​បង្កើតបាន​ជា​គ្រួស​។​
ទឹកប្រម៉ាត់​ផ្ទុក​ទៅ​ដោយ​សារធាតុ Bilirubin ដ៏​ច្រើន​។ សារធាតុ Bilirubin​គឺជា​ធាតុគីមី​មួយ​ប្រភេទ​ដែល​ត្រូវបាន​ផលិត​ឡើង​នៅ​ពេល​រាងកាយ​ របស់​អ្នកធ្វើការ​បំបែក​គ្រាប់​ឈាមក្រហម​។ មាន​បញ្ហា​ជាច្រើន​ដែល​ធ្វើអោយ​ថ្លើម​របស់​អ្នក​ផលិត Bilirubin​ច្រើន​ដូចជា ជំងឺ​ក្រិន​ថ្លើម ការបង្ក​រោគ​នៅក្នុង​ផ្លូវ​ទឹកប្រម៉ាត់ និង​ជំងឺ​ឈាម​មិន​ធម្មតា​។ ការ​ដែល​មាន​Bilirubin ច្រើន​ធ្វើអោយ​កើត​គ្រួស​ក្នុង​ទឹកប្រម៉ាត់​បាន​។​
ថង់​ទឹកប្រម៉ាត់​របស់​អ្នក​មិន​អាចប​ញ្ចេ​ញ​ទឹកប្រម៉ាត់​អស់​។ ប្រសិនបើ​ថង់​ទឹកប្រ​ម៉ាត់​មិន​អាច​បញ្ចេញទឹក​ប្រ​ម៉ាត់​អស់ ឬ​គ្រប់គ្រាន់​ទេ ទឹកប្រម៉ាត់​ប្រហែលជា​មាន​កំហា​ប់ខាប់​ហើយ​វា​នឹង​នាំអោយ​មាន​គ្រួស​ក្នុង​ ថង​ទឹកប្រម៉ាត់​បាន​។​
​ប្រភេទ​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​
​ប្រភេទ​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​មានដូចជា​៖
គ្រួស​កូ​ឡេ​ស្តេ​រ៉ុល​៖ គ្រួស​ ក្នុង​ថង់​ទឹកប្រម៉ាត់​ដែល​មាន​ជា​ញឹកញាប់​បំផុត​នោះ​ឈ្មោះ​ថា​គ្រួកូ​ឡេ​ ស្តេ​រ៉ុល ដែល​ច្រើន​តែ​មាន​ពណ៌​លឿង​។ គ្រួស​ទាំងនេះ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​មិន​រលាយ ប៉ុន្តែ​ប្រហែលជា​មាន​ធាតុ​ផ្សំ​អ្វី​ផ្សេង​ទៀត​។​
គ្រួស​ពណ៌​៖ ពណ៌​របស់​គ្រួស​ប្រភេទ​នេះ​គឺ ក្រមៅ ឬ​ខ្មៅ​ដែល​កើតឡើង​នៅពេល​ទឹកប្រ​ម៉ាត់មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Bilirubin ច្រើនពេក​។​
​កត្តា​ប្រឈមមុខ​
​កត្តា​ដែល​ធ្វើអោយ​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់​ប្រ​ម៉ាត់ច្រើន​នោះមាន​៖
• មនុស្ស​ស្រី​
• អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​
• ជនជាតិ​អាមេរិក​កាត់​ឥណ្ឌា​
• ជនជាតិ​ម៉ិចស៊ីកូ​កាត់​អាមេរិក​
• មនុស្ស​ធាត់ ឬ​ធាត់​ជ្រុល​
• មាន​ផ្ទៃពោះ​
• ចូលចិត្ត​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
• ចូលចិត្ត​ញ៉ាំ​អាហារ​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​
• មិនសូវ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​
• គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​
• មាន​ជំងឺ​ទឹកនោម​ផ្អែម​
• ប្រើ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
• ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ Estrogen ដូចជា​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ជំនួស ឬ​ថ្នាំ​ពន្យា​កំណើត​
ផលវិបាក​
​ផលវិបាក​របស់​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់មាន​៖
រលាក​ថង់​ទឹកប្រ​ម៉ាត់​៖ គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ដែល​ក្លាយទៅជា​ស្ទះ​នៅ​ក្នុងកររ​បស់ថង់​ ទឹកប្រម៉ាត់​អាច​ធ្វើអោយ​មាន​ការរ​លា​ក​ថង់​ទឹកប្រម៉ាត់​បាន​។ ការ​រលាក​ថង់​ទឹកប្រម៉ាត់​អាច​បណ្តាលអោយ​ឈឺចាប់​ធ្ងន់ធ្ងរ និង​ក្តៅខ្លួន​។​
ស្ទះ​បំពង់​ទឹកប្រ​ម៉ាត់​៖ គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​អាច​ធ្វើ​អោយ​ស្ទះ​ដល់​បំពង់​បង្ហូរ​ ទឹកប្រម៉ាត់​ដែល​ចេញ​ពី​ថង់​ទឹកប្រ​ម៉ាត់ ឬ​ថ្លើម​ទៅ​ពោះវៀនតូច​។ ជំងឺ​លឿង និង​ការបង្ក​រោគ​នៅក្នុង​បំពង់​ផ្លូវ​ទឹកប្រម៉ាត់​អាច​នឹង​កើតឡើង​។​
ស្ទះ​នៅ​បំពង់​ទឹកប្រម៉ាត់​ចូល​ក្នុង​លំពែង​៖ បំពង់​ចូលក្នុង​លំពែង​គឺជា​បំពង់​ដែល​រត់​ពី​លំពែង​ចូលទៅ​ក្នុង​បំពង់​ ទឹកប្រ​ម៉ាត់​។ រស់​លំពែង ដែល​សម្រាប់​បន្ថែម​នូវ​ការរំលាយ​អាហារ​ហូរ​ចេញ​ទៅ​តាម​បំពង់​ចូលក្នុង​ លំពែង​។ គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​អាច​បណ្តាល​អោយ​ស្ទះ​ដល់​បំពង់​ចូល​ក្នុង​ថង់​ ទឹកប្រ​ម៉ាត់ ដែល​អាច​នឹង​បង្ក​ជាការ​រលាក​លំពែង​បាន​។​ការ​រលាក​លំពែង​ធ្វើ​អោយ​ឈឺចាប់​ ក្នុង​ពោះ​ខ្លាំង និង​តែងតែ​ទាមទារ​នូវ​ការបញ្ជូន​ទៅ​មន្ទីរពេទ្យ​។​
មហារីក​ថង់​ទឹកប្រ​ម៉ាត់​៖ មនុស្ស​ដែល​មាន​ប្រវត្តិ​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់មាន​ការប្រឈមមុ​ខ​ ខ្ពស់នឹង​មហារីក​ថង​ទឹកប្រ​ម៉ាត់​។ ប៉ុន្តែ​មហារីក​ថង​ទឹកប្រម៉ាត់​វា​កម្រ​នឹង​កើត​មាន​ណាស់​ដូច្នេះ​ទោះបីជា​ ការ​ប្រឈម​នឹង​មហារីក​ត្រូវបាន​កើន​ឡើង​ក៏​ដោយ ក៏​មហារីក​ថង់​ទឹកប្រម៉ាត់​នៅតែ​មាន​សភាព​តិចតួ​ចដ​ដែល​។​
ការធ្វើ​រោគវិនិច្ឆ័យ​
​ការ​ធ្វើ​តេស្ត និង​ដំណើរការ​ផ្សេងៗ​ដើម្បី​រក​រោគវិនិច្ឆ័យ​ជំងឺ​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់មាន​៖
តេស្ត​បង្កើតជា​រូបភាពរ​បស់ថង់​ទឹកប្រ​ម៉ាត់​៖ គ្រូពេទ្យ ​ប្រហែលជា​ណែនាំ​អោយ​ថត​អេកូ​ពោះ និង CT Scan ដើម្បី​បង្កើត​ជា​រូបភាព​ថង់​ទឹកប្រ​ម៉ាត់​។ រូបភាព​ទាំងនេះ​អាច​វិភាគ​ដឹង​អំពី​រោគសញ្ញា​របស់​គ្រួស​ក្នុង​ថង់​ទឹកប្រ​ ម៉ាត់​។​
តេស្ត​រកមើល​គ្រួស​នៅក្នុង​បំពង់​បង្ហូរ​ទឹកប្រម៉ាត់​៖ តេស្ត​ដែល​ប្រើ​ការបំពាក់​ពណ៌​ពិសេស​ទៅលើ​បំពង់​បង្ហូរ​ទឹកប្រម៉ាត់​ដើម្បី​ មើលឃើញជា​រូបភាព​ប្រ​ហែល​ជាជួយ​អោយ​គ្រូពេទ្យ​កំណត់​បាន​ថា​តើ​គ្រួស​នោះ​ បណ្តាលអោយ​ស្ទះ ឬក៏​អត់​។ តេស្ត​ទាំងនេះ​ប្រហេលជា​មាន​Hepatobiliary Iminodiacetic Acid (HIDA) Scan, Magnetic Resonance Imaging (MRI) ឬ​Endoscopic Retrograde Cholangiopancreatography (ERCP)​។ គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ដែល​រកឃើញ​ដោយ ERCP អាច​យក​វា​ចេញ​បាន​ផង​ដែរ​។​
តេស្ត​ឈាម​រក​មើល​ផលវិបាក​៖ តេស្ត​ឈាម​ប្រហែល​ជា​ប្រាប់​អោយដឹង​ពី​ការបង្ក​រោគ ជំងឺ​លឿង​រលាក​លំពែង ឬ​ផលវិបាក​ផ្សេងៗ​ទៀត​ដែល​បណ្តាល​មកពី​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​។​
ការព្យាបាល​
​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់មិន​បណ្តាលអោយមាន​រោគសញ្ញា​អ្វី​ដែល​បាន​ រកឃើញ​ក្នុងពេល​ថត​អេកូ ឬ CT Scan ទេ​ហើយ​ជា​ធម្មតា​ក៏​មិនបាច់​ព្យាបាល​អ្វី​ដែរ​។​
​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​អ្នកដឹង​អំពី​រោគសញ្ញា​នៃ​ផលវិបាក​គ្រួស​ ក្នុង​ថង់​ប្រម៉ា​ត់​ដូច​ជា​ការឈឺចាប់​ខ្លាំង​ក្លា​ក្នុង​ពោះ​ខាងលើ និង​ខាងស្តាំ​។ ប្រសិនបើ​សញ្ញរ​បស់​គ្រួសក្នុង​ថង់​ទឹកប្រម៉ាត់​កើត​មាន​ក្នុងពេលអនា​គ​ត អ្នក​អាច​មាន​ការព្យាបាល​បាន​។​ប៉ុន្តែ​មនុស្ស​ភាគច្រើន​ដែល​មាន​គ្រួស​ ក្នុង​ថង់​ទឹកប្រ​ម៉ាត់​មិនបង្កជា​រោគសញ្ញា​ហើយក៏​មិន​បាច់​មាន​ការព្យាបាល​ ដែរ​។​
​ជម្រើស​ព្យាបាល​សម្រាប់​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់មាន​៖
វះកាត់​ថង់​ទឹកប្រម៉ាត់​ចោល​៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​កាត់​ថង់​ទឹកប្រម៉ាត់​របស់​អ្នកចោល ដើម្បី​កុំអោយ​គ្រួស​នោះ​កើតឡើង​ម្តង​ទៀត​។​នៅពេល​ថង់​ទឹកប្រម៉ាត់​ត្រូវ​ បាន​កាត់ចោល ទឹកប្រម៉ាត់​ត្រូវ​ហូរ​ចូល​ពី​ថ្លើម​ទៅ​ពោះវៀនតូច​ដោយផ្ទាល់ ចៀស​ជាង​ស្តុក​ទុក​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​។ អ្នក​មិន​បាច់​ត្រូវការ​ថង់​ទឹកប្រម៉ាត់​ដើម្បីរ​ស់​នោះ​ទេ ហើយ​ថង់​ទឹកប្រម៉ាត់​ដែល​កាត់ចោ​លមិន​ប៉ះពាល់​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ ការរំលាយ​អាហារ​ឡើយ ប៉ុន្តែ​វា​អាច​បណ្តាល​អោយ​រាគ​រុស​ជា​លក្ខណៈ​បណ្តោះអាសន្ន​។​
ការប្រើប្រាស់​ថ្នាំ​ដើម្បី​រំលាយ​គ្រួស​នោះ​៖ ការប្រើ​ថ្នាំ​ត្រូវ​ធ្វើ​ទៅ​តាម​មាត់​ដើម្បីអោយ​ថ្នាំ​នោះ​ទៅ​រំលាយ​គ្រួស​ នោះបាន​។ ប៉ុន្តែ​វា​ប្រហែល​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ដើម្បី​រំលាយ​គ្រួស​ក្នុង​ ថង់​ទឹកប្រ​ម៉ាត់​។ ការប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​កម្រ​នឹង ​ប្រើណាស់ ហើយ​វា​ប្រើ​សម្រាប់​ត្រៀម​ទុក​មនុស្ស​ដែល​មិន​អាច​ធ្វើ​ការវះកាត់​បាន​។​
​ការបង្ការ​
​អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​បាន​ប្រសិនបើ​៖
ទទួលទាន​អាហារ​អោយ​ទៀងទាត់​៖ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ដូច​សព្វដង​។ ការ​ញ៉ាំ​អាហារ​មិន​ទៀងទាត់​ឬ​ញ៉ាំ​លឿន​ពេក​អាច​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់​ ទឹកប្រម៉ាត់​កាន់តែច្រើន​។
សម្រក​ទម្ងន់​យឺតៗ​៖ ប្រសិនបើ​អ្នកត្រូវការ​សម្រក​ទម្ងន់ ចូរ​ធ្វើ​វា​ដោយ​យឺតៗ​។​ការ​សម្រក​ទម្ងន់​លឿន​ពេក​អាចធ្វើអោយ​ប្រឈម​កាន់តែ​ ខ្ពស់​នឹង​គ្រួស​ក្នុង​ថង់​ទឹកប្រ​ម៉ាត់​។​គោ​ការណ៍​គឺ​អោយបាន​ប្រហែល ០,៥ ទៅ ១​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​។
រក្សា​នូវ​ទម្ងន់​ដ៏​មាន​សុខភាព​៖ ការ​ធាត់​ជ្រុល និង​ធាត់​ធ្វើអោយ​ប្រឈម​នឹង​គ្រួស​ក្នុង​ថង់​ទឹកប្រម៉ាត់​ខ្លាំង​។ ចូរ​ធ្វើការ​ដើម្បី​ទទួលបាន​ទម្ងន់​ដ៏​មាន​សុខភាព​ល្អ​មួយ​តាមរយៈ​ ការកាត់បន្ថយ​ចំនួន​កាឡូរី​ដែល​អ្នក​ញ៉ាំ និង​បង្កើន​ការធ្វើ​សកម្មភាព​រាង​កា​យ​។

Original Source: http://www.health.com.kh/newdetail.php?newid=2230&catid=13
 

No comments:

Post a Comment