គ្រួសក្នុងថង់ទឹកប្រម៉ាត់
អត្ថបទត្រួតពិនិត្យដោយ វេជ្ជ. ងួនសេរ័ត្ន | ថ្ងៃទី21 ខែ
ឧសភា ឆ្នាំ2012
|
Add caption |
គ្រួសក្នុងថង់ទឹកប្រម៉ាត់គឺជាការកករឹងនៃទឹកសម្រាប់រំលាយ
អាហារដែលកើតមាននៅក្នុងថង់ទឹកប្រម៉ាត់។
ថង់ទឹកប្រម៉ាត់របស់អ្នកមានទំហំទតូច
ដូចផ្លែងប័រនិងស្ថិតនៅខាងស្តាំនៃពោះ នៅពីក្រោមថ្លើម។
ថង់ទឹកប្រម៉ាត់មាននាទីស្តុកទឹកសម្រាប់រំលាយអាហារមួយប្រភេទ
ឈ្មោះថា ទឹកប្រម៉ាត់
ដែលវានឹងត្រូវបញ្ចេញមកនៅក្នុងពោះវៀនតូចរបស់អ្នក។
គ្រួសក្នុងថង់ទឹកប្រម៉ាត់ជាមធ្យមពីប៉ុនគ្រាប់ខ្សាច់
ដល់ប៉ុនបាល់កូនហ្គោល។មនុស្សមួយចំនួនមានគ្រួសក្នុងថង់
ទឹកប្រម៉ាត់តែមួយគ្រាប់ទេ តែអ្នកខ្លះទៀតបែរជាមានច្រើនទៅវិញ។
មនុស្សដែលធ្លាប់មានរោគសញ្ញារបស់ជំងឺគ្រួសក្នុងថង់ទឹកប្រម៉ាត់
ច្រើនតែទាមទារនូវការវះកាត់ថង់ទឹកប្រម៉ាត់នោះចោល។
គ្រួសក្នុងថង់ទឹកប្រម៉ាត់មិនបង្កជារោគសញ្ញាអ្វីឡើយ
ហើយក៏មិនត្រូវការវះការព្យាបាលអ្វីដែរ។
រោគសញ្ញា
គ្រួសក្នុងថង់ទឹកប្រម៉ាត់ប្រហែលមិនបង្គរោគសញ្ញាអ្វីទេ។
ប្រសិនបើគ្រួសនោះធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយបង្កជាការស្ទះ
រោគសញ្ញាប្រហែលជាមានដូចជា៖
• ឈឺចាប់ខ្លាំង និងភ្លាមៗនៅតំបន់ខាងស្តាំងខាងលើនៃពោះ
• ឈឺចាប់ខ្លាំង និងភ្លាមៗនៅចំកណ្តាលពោះ ក្រោមឆ្អឹងជំនីរ
• ឈឺខ្នងចន្លោះឆ្អឹងស្លាបប្រចៀវ
• ឈឺនៅស្មាខាងស្តាំ
ការឈឺចាប់ដោយសារគ្រួសក្នុងថង់ទឹកប្រម៉ាត់ប្រហែលជាពីច្រើននាទី ទៅពីរបីម៉ោង។
ពេលត្រូវជួបគ្រូពេទ្យ
ចូរណាត់ជួបជាមួយគ្រូពេទ្យរបស់អ្នកទៅប្រសិនបើអ្នកមានរោគសញ្ញាទាំងឡាយណាដែលធ្វើអោយអ្នកបារម្ភ។
ចូរស្វែងរកសេវាជួយសង្គ្រោះភ្លាមៗប្រសិនបើអ្នកមានរោគសញ្ញានៃផលវិបាករបស់គ្រួសក្នុងថង់ទឹកប្រម៉ាត់ធ្ងន់ធ្ងរដូចជា៖
• ឈឺពោះខ្លាំងដែលធ្វើអ្នកមិនអាចអង្គុយនៅស្ងៀមបាន
• ស្បែកលឿង និងភ្នែកលឿង
• ក្តៅខ្លួនខ្លាំង ព្រមទាំងញាក់
មូលហេតុ
វាមិនមានអ្វីច្បាស់លាស់ទេដែលថាតើគ្រួសក្នុងថង់ទឹកប្រម៉ាត់
បណ្តាលមកពីមូលហេតុអ្វី។គ្រួពេទ្យគិតថាគ្រួសក្នុងថង់ទឹក
ប្រម៉ាត់ប្រហែលជាបណ្តាលមកពី៖
•
ទឹកប្រម៉ាត់របស់អ្នកមានកូឡេស្ទើរ៉ុលច្រើនពេក។
ជាធម្មតា
ទឹកប្រម៉ាត់របស់អ្នកផ្ទុកទៅដោយសារធាតុគីមីគ្រប់គ្រាន់ក្នុង
ការរំលាយកូឡេស្តេរ៉ុលដើម្បីដែលបញ្ចេញចោលដោយថ្លើម។ប៉ុន្តែប្រសិនបើ
ថ្លើមរបស់អ្នកបញ្ចេញកូឡេស្តេរ៉ុលច្រើនជាងទឹកប្រម៉ាត់អាចរំលាយ
បានកូឡេស្តេរ៉ុលដ៏ច្រើនប្រហែលបង្កើតបានជាគ្រួស។
•
ទឹកប្រម៉ាត់ផ្ទុកទៅដោយសារធាតុ Bilirubin ដ៏ច្រើន។
សារធាតុ
Bilirubinគឺជាធាតុគីមីមួយប្រភេទដែលត្រូវបានផលិតឡើងនៅពេលរាងកាយ
របស់អ្នកធ្វើការបំបែកគ្រាប់ឈាមក្រហម។
មានបញ្ហាជាច្រើនដែលធ្វើអោយថ្លើមរបស់អ្នកផលិត Bilirubinច្រើនដូចជា
ជំងឺក្រិនថ្លើម ការបង្ករោគនៅក្នុងផ្លូវទឹកប្រម៉ាត់
និងជំងឺឈាមមិនធម្មតា។ ការដែលមានBilirubin
ច្រើនធ្វើអោយកើតគ្រួសក្នុងទឹកប្រម៉ាត់បាន។
•
ថង់ទឹកប្រម៉ាត់របស់អ្នកមិនអាចបញ្ចេញទឹកប្រម៉ាត់អស់។
ប្រសិនបើថង់ទឹកប្រម៉ាត់មិនអាចបញ្ចេញទឹកប្រម៉ាត់អស់
ឬគ្រប់គ្រាន់ទេ
ទឹកប្រម៉ាត់ប្រហែលជាមានកំហាប់ខាប់ហើយវានឹងនាំអោយមានគ្រួសក្នុង
ថងទឹកប្រម៉ាត់បាន។
ប្រភេទគ្រួសក្នុងថង់ទឹកប្រម៉ាត់
ប្រភេទគ្រួសក្នុងថង់ទឹកប្រម៉ាត់មានដូចជា៖
•
គ្រួសកូឡេស្តេរ៉ុល៖ គ្រួស
ក្នុងថង់ទឹកប្រម៉ាត់ដែលមានជាញឹកញាប់បំផុតនោះឈ្មោះថាគ្រួកូឡេ
ស្តេរ៉ុល ដែលច្រើនតែមានពណ៌លឿង។
គ្រួសទាំងនេះត្រូវបានផ្សំឡើងដោយកូឡេស្តេរ៉ុលដែលមិនរលាយ
ប៉ុន្តែប្រហែលជាមានធាតុផ្សំអ្វីផ្សេងទៀត។
•
គ្រួសពណ៌៖ ពណ៌របស់គ្រួសប្រភេទនេះគឺ ក្រមៅ ឬខ្មៅដែលកើតឡើងនៅពេលទឹកប្រម៉ាត់មានផ្ទុកទៅដោយសារធាតុ Bilirubin ច្រើនពេក។
កត្តាប្រឈមមុខ
កត្តាដែលធ្វើអោយប្រឈមនឹងគ្រួសក្នុងថង់ប្រម៉ាត់ច្រើននោះមាន៖
• មនុស្សស្រី
• អាយុចាប់ពី ៦០ឆ្នាំឡើងទៅ
• ជនជាតិអាមេរិកកាត់ឥណ្ឌា
• ជនជាតិម៉ិចស៊ីកូកាត់អាមេរិក
• មនុស្សធាត់ ឬធាត់ជ្រុល
• មានផ្ទៃពោះ
• ចូលចិត្តញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់
• ចូលចិត្តញ៉ាំអាហារមានកូឡេស្តេរ៉ុលខ្ពស់
• មិនសូវញ៉ាំអាហារមានជាតិសរសៃ
• គ្រួសារធ្លាប់មានប្រវត្តិជំងឺគ្រួសក្នុងថង់ទឹកប្រម៉ាត់
• មានជំងឺទឹកនោមផ្អែម
• ប្រើថ្នាំបញ្ចុះកូឡេស្តេរ៉ុល
• ប្រើថ្នាំដែលមានសារធាតុ Estrogen ដូចជាការព្យាបាលដោយប្រើអ័រម៉ូនជំនួស ឬថ្នាំពន្យាកំណើត
ផលវិបាក
ផលវិបាករបស់គ្រួសក្នុងថង់ទឹកប្រម៉ាត់មាន៖
•
រលាកថង់ទឹកប្រម៉ាត់៖
គ្រួសក្នុងថង់ទឹកប្រម៉ាត់ដែលក្លាយទៅជាស្ទះនៅក្នុងកររបស់ថង់
ទឹកប្រម៉ាត់អាចធ្វើអោយមានការរលាកថង់ទឹកប្រម៉ាត់បាន។
ការរលាកថង់ទឹកប្រម៉ាត់អាចបណ្តាលអោយឈឺចាប់ធ្ងន់ធ្ងរ និងក្តៅខ្លួន។
•
ស្ទះបំពង់ទឹកប្រម៉ាត់៖
គ្រួសក្នុងថង់ទឹកប្រម៉ាត់អាចធ្វើអោយស្ទះដល់បំពង់បង្ហូរ
ទឹកប្រម៉ាត់ដែលចេញពីថង់ទឹកប្រម៉ាត់ ឬថ្លើមទៅពោះវៀនតូច។ ជំងឺលឿង
និងការបង្ករោគនៅក្នុងបំពង់ផ្លូវទឹកប្រម៉ាត់អាចនឹងកើតឡើង។
•
ស្ទះនៅបំពង់ទឹកប្រម៉ាត់ចូលក្នុងលំពែង៖
បំពង់ចូលក្នុងលំពែងគឺជាបំពង់ដែលរត់ពីលំពែងចូលទៅក្នុងបំពង់
ទឹកប្រម៉ាត់។ រស់លំពែង
ដែលសម្រាប់បន្ថែមនូវការរំលាយអាហារហូរចេញទៅតាមបំពង់ចូលក្នុង
លំពែង។
គ្រួសក្នុងថង់ទឹកប្រម៉ាត់អាចបណ្តាលអោយស្ទះដល់បំពង់ចូលក្នុងថង់
ទឹកប្រម៉ាត់
ដែលអាចនឹងបង្កជាការរលាកលំពែងបាន។ការរលាកលំពែងធ្វើអោយឈឺចាប់
ក្នុងពោះខ្លាំង និងតែងតែទាមទារនូវការបញ្ជូនទៅមន្ទីរពេទ្យ។
•
មហារីកថង់ទឹកប្រម៉ាត់៖
មនុស្សដែលមានប្រវត្តិគ្រួសក្នុងថង់ទឹកប្រម៉ាត់មានការប្រឈមមុខ
ខ្ពស់នឹងមហារីកថងទឹកប្រម៉ាត់។
ប៉ុន្តែមហារីកថងទឹកប្រម៉ាត់វាកម្រនឹងកើតមានណាស់ដូច្នេះទោះបីជា
ការប្រឈមនឹងមហារីកត្រូវបានកើនឡើងក៏ដោយ
ក៏មហារីកថង់ទឹកប្រម៉ាត់នៅតែមានសភាពតិចតួចដដែល។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើតេស្ត និងដំណើរការផ្សេងៗដើម្បីរករោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ទឹកប្រម៉ាត់មាន៖
•
តេស្តបង្កើតជារូបភាពរបស់ថង់ទឹកប្រម៉ាត់៖ គ្រូពេទ្យ
ប្រហែលជាណែនាំអោយថតអេកូពោះ និង CT Scan
ដើម្បីបង្កើតជារូបភាពថង់ទឹកប្រម៉ាត់។
រូបភាពទាំងនេះអាចវិភាគដឹងអំពីរោគសញ្ញារបស់គ្រួសក្នុងថង់ទឹកប្រ
ម៉ាត់។
•
តេស្តរកមើលគ្រួសនៅក្នុងបំពង់បង្ហូរទឹកប្រម៉ាត់៖
តេស្តដែលប្រើការបំពាក់ពណ៌ពិសេសទៅលើបំពង់បង្ហូរទឹកប្រម៉ាត់ដើម្បី
មើលឃើញជារូបភាពប្រហែលជាជួយអោយគ្រូពេទ្យកំណត់បានថាតើគ្រួសនោះ
បណ្តាលអោយស្ទះ ឬក៏អត់។ តេស្តទាំងនេះប្រហេលជាមានHepatobiliary
Iminodiacetic Acid (HIDA) Scan, Magnetic Resonance Imaging (MRI)
ឬEndoscopic Retrograde Cholangiopancreatography (ERCP)។
គ្រួសក្នុងថង់ទឹកប្រម៉ាត់ដែលរកឃើញដោយ ERCP
អាចយកវាចេញបានផងដែរ។
•
តេស្តឈាមរកមើលផលវិបាក៖
តេស្តឈាមប្រហែលជាប្រាប់អោយដឹងពីការបង្ករោគ ជំងឺលឿងរលាកលំពែង
ឬផលវិបាកផ្សេងៗទៀតដែលបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រម៉ាត់។
ការព្យាបាល
គ្រួសក្នុងថង់ទឹកប្រម៉ាត់មិនបណ្តាលអោយមានរោគសញ្ញាអ្វីដែលបាន
រកឃើញក្នុងពេលថតអេកូ ឬ CT Scan
ទេហើយជាធម្មតាក៏មិនបាច់ព្យាបាលអ្វីដែរ។
គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកដឹងអំពីរោគសញ្ញានៃផលវិបាកគ្រួស
ក្នុងថង់ប្រម៉ាត់ដូចជាការឈឺចាប់ខ្លាំងក្លាក្នុងពោះខាងលើ
និងខាងស្តាំ។
ប្រសិនបើសញ្ញរបស់គ្រួសក្នុងថង់ទឹកប្រម៉ាត់កើតមានក្នុងពេលអនាគត
អ្នកអាចមានការព្យាបាលបាន។ប៉ុន្តែមនុស្សភាគច្រើនដែលមានគ្រួស
ក្នុងថង់ទឹកប្រម៉ាត់មិនបង្កជារោគសញ្ញាហើយក៏មិនបាច់មានការព្យាបាល
ដែរ។
ជម្រើសព្យាបាលសម្រាប់គ្រួសក្នុងថង់ទឹកប្រម៉ាត់មាន៖
•
វះកាត់ថង់ទឹកប្រម៉ាត់ចោល៖
គ្រូពេទ្យប្រហែលជាណែនាំអោយកាត់ថង់ទឹកប្រម៉ាត់របស់អ្នកចោល
ដើម្បីកុំអោយគ្រួសនោះកើតឡើងម្តងទៀត។នៅពេលថង់ទឹកប្រម៉ាត់ត្រូវ
បានកាត់ចោល ទឹកប្រម៉ាត់ត្រូវហូរចូលពីថ្លើមទៅពោះវៀនតូចដោយផ្ទាល់
ចៀសជាងស្តុកទុកក្នុងថង់ទឹកប្រម៉ាត់។
អ្នកមិនបាច់ត្រូវការថង់ទឹកប្រម៉ាត់ដើម្បីរស់នោះទេ
ហើយថង់ទឹកប្រម៉ាត់ដែលកាត់ចោលមិនប៉ះពាល់លើសមត្ថភាពរបស់អ្នកក្នុង
ការរំលាយអាហារឡើយ
ប៉ុន្តែវាអាចបណ្តាលអោយរាគរុសជាលក្ខណៈបណ្តោះអាសន្ន។
•
ការប្រើប្រាស់ថ្នាំដើម្បីរំលាយគ្រួសនោះ៖
ការប្រើថ្នាំត្រូវធ្វើទៅតាមមាត់ដើម្បីអោយថ្នាំនោះទៅរំលាយគ្រួស
នោះបាន។
ប៉ុន្តែវាប្រហែលត្រូវការពេលវេលាច្រើនឆ្នាំដើម្បីរំលាយគ្រួសក្នុង
ថង់ទឹកប្រម៉ាត់។
ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលគ្រួសក្នុងថង់ទឹកប្រម៉ាត់កម្រនឹង
ប្រើណាស់
ហើយវាប្រើសម្រាប់ត្រៀមទុកមនុស្សដែលមិនអាចធ្វើការវះកាត់បាន។
ការបង្ការ
អ្នកអាចកាត់បន្ថយការប្រឈមនឹងគ្រួសក្នុងថង់ទឹកប្រម៉ាត់បានប្រសិនបើ៖
•
ទទួលទានអាហារអោយទៀងទាត់៖
ចូរព្យាយាមញ៉ាំអាហារដូចសព្វដង។
ការញ៉ាំអាហារមិនទៀងទាត់ឬញ៉ាំលឿនពេកអាចប្រឈមនឹងគ្រួសក្នុងថង់
ទឹកប្រម៉ាត់កាន់តែច្រើន។
•
សម្រកទម្ងន់យឺតៗ៖
ប្រសិនបើអ្នកត្រូវការសម្រកទម្ងន់
ចូរធ្វើវាដោយយឺតៗ។ការសម្រកទម្ងន់លឿនពេកអាចធ្វើអោយប្រឈមកាន់តែ
ខ្ពស់នឹងគ្រួសក្នុងថង់ទឹកប្រម៉ាត់។គោការណ៍គឺអោយបានប្រហែល ០,៥
ទៅ ១គីឡូក្រាមក្នុងមួយសប្តាហ៍។
•
រក្សានូវទម្ងន់ដ៏មានសុខភាព៖
ការធាត់ជ្រុល
និងធាត់ធ្វើអោយប្រឈមនឹងគ្រួសក្នុងថង់ទឹកប្រម៉ាត់ខ្លាំង។
ចូរធ្វើការដើម្បីទទួលបានទម្ងន់ដ៏មានសុខភាពល្អមួយតាមរយៈ
ការកាត់បន្ថយចំនួនកាឡូរីដែលអ្នកញ៉ាំ
និងបង្កើនការធ្វើសកម្មភាពរាងកាយ។
Original Source: http://www.health.com.kh/newdetail.php?newid=2230&catid=13