Tuesday, 29 January 2013

Loving a girl who is so kind to me.

But she has no intention of loving me. :(  So don't remind her of the word love again, otherwise you will be hurt deeply and seriously again.

Wednesday, 23 January 2013

Thursday, 17 January 2013

នារី​​ឆ្នាំ២០១៣ ចែចង់នាងបាន​ដោយវិធីណា?

ឃើញ​មនុស្ស​ស្រី​​ដែល​ខ្លួន​ពេញ​ចិត្ត​លួច ​បេតី មនុស្ស​ប្រុស​តែង​តែ​ចង់​បាន​យក​ធ្វើ​ជា​សង្សារ ឬ​​គូ​គ្រង​អនាគត តែ​ឧបសគ្គ​ត្រង់ថា​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​បាន​ចូល​ជិត​នែបនិត្យ​ ផ្ដិត​សម្ដី​ជា​មួយ​នាង។ ការ​​ព្យាយាម​ចូល​​ចែចង់​នាង​អាច​មាន​ជា​ផល​វិជ្ជមាន និង​អវិជ្ជមាន បើ​សិន​ប្រើ​​វិធី​សាស្ត្រ​ត្រឹម​ត្រូវ​។ មាន​ខ្លះ​និយាយ​ថា ទោះ​​ប្រើ​តិចនិក​ណា​ក៏​ដោយ មនុស្ស​ស្រី​ដឹង​ជា​និច្ច​ថា យើង​កំពុង​តែ​ចង់​ចែចង់​នាង​។ អីចឹង គួរ​ប្រើ​ឱកាស​ឲ្យ​មាន​តម្លៃ​មែន​អត់?
Sabay  មាន Style២០១៣​នៃ​ការ​ចែចង់​នារី​​សម្រាប់​សុភាព​បុរស​យក​ពិចារណា​ប្រើប្រាស់​តាម​ការ​គួរ៖

១. ធ្វើ​ជា​បុរស​ពិត
សុភាព​នារី​ចូល​ចិត្ត​បុរស​ ពិត​ ឬ​បុរស​ដើម​ទ្រូង​ប្រាំ​ហាត់​ដែល​អាច​ពឹង​ពាក់​បាន​ពេល​បច្ចុប្បន្ន ឬ​ថ្ងៃ​អនាគត។ បើ​សិន​អ្នក​ចង់​ឲ្យ​នាង​ចូល​ចិត្ត​នាង អ្នក​គប្បី​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​តម្លៃ (បុគ្គលិក​លក្ខណៈ) តាម​រយៈ​អត្តចរិត​រួស​រាយ​រាក់​ទាក់​ថ្លៃ​ថ្នូរ​របស់​អ្នក និង​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ផ្ដួចផ្ដើម ឬ​ដោះ​ស្រាយ​បញ្ហា​ និង​ចេះ​ឆ្លៀត​ឱកាស​ជួយ​នាង​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ហាក់​ដូច​ជា​អាច ​ពឹង​ពាក់​អ្នក​បាន។ បើ​សិន​អ្នក​ក្លាយ​ជា​បុរស​ពិត​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​បាន នោះ​អ្នក​នឹង​ដឹង​ខ្លួន​ថា ការ​ចែចង់​ស្រីៗ​ជុំវិញ​ខ្លួន​អ្នក ពិត​ជា​ងាយ​ស្រួល។
២. សរសើរ​នាង
សង្កេត ​មើល​នាង​ថ្ងៃ​នេះ មាន​អ្វី​ពិសេស​ប្លែក​ខ្លះ​ទេ? ម៉ូដ​សក់ សំលៀកបំពាក់ ឬ​ក្លិន​ទឹក​អប់? បើ​សិន​អ្នក​ចូល​ចិត្ត​អ្វី​ម្យ៉ាង​លើ​ខ្លួន​នាង អ្នក​អាច​សរសើរ​នាង​ឲ្យ​ត្រូវ​ទំនង ដោយ​មិន​បំផ្លើស​ហួស​ហេតុ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា (១) “អូ!!! អាវ​ស្អាត​ដល់​ហើយ​ថ្ងៃ​នេះ! Hmm…មើល​ទៅ​ពិត​ជា​សម​នឹង​រាង​ស្អាត​តែ​ម្ដង”!; (២) “ថ្ងៃ​នេះ ធីតា (​ឈ្មោះ​សន្មត) ប្រើ​ទឹក​អប់​ម៉ាក​អី ក្លិន​ក្រអូប​ប្លែក​ម្ល៉េះ”!
ថ្ងៃ ​ក្រោយ បើ​នាង​បម្រុង​នឹង​ស្លៀក​ពាក់​សំលៀកបំពាក់ និង​ប្រើ​ទឹក​អប់​ដដែល​នោះ នាង​ទំនង​ជា​អាច​នឹក​ឃើញ​ដល់​សម្ដី​សរសើរ​របស់​អ្នក​ជា​មិន​ខាន។ យ៉ាង​ហោច​ណាស់ នេះ​មាន​ន័យ​ថា នាង​ក៏​នឹក​ឃើញ​ដល់​អ្នក​ដែរ។ តែ អ្នក​ត្រូវ​ចាំ​ថា ការ​សរសើរ​គឺ​ធ្វើ​ឲ្យ​ត្រូវ​សាច់​រឿង និង​មិន​ហួស​ហេតុ​ពេក។
៣. រក​ពេល​នៅ​ជា​មួយ​តែ​ពីរ​នាក់
ការ ​ចែ​ចង់ ប្រសើរ​បំផុត​ពេល​អ្នក​នៅ​ជា​មួយ​នាង​តែ​ពីរ​នាក់​ជជែក​លែង​ពី​នេះ​ពី​នោះ។ តែ​ដំបូង​ឡើយ អ្នក​អាច​បង្ហាញ​ចេតនា​ចង់​ចែចង់​នាង​ពេល​នៅ​ក្នុង​ក្រុម (ពេល​ដើរ​លេង ជុំ​គ្នា​ធ្វើ​ការងារ ឬ​កិច្ចការ​សាលា)។ ឆ្លៀត​ឱកាស​ក្នុង​ក្រុម អ្នក​ត្រូវ​រក​ពេល​ណា​សម​ស្រប​ជជែក​លេង​ជា​មួយ​នាង។
៤. ស្រីៗ​ចូល​ចិត្ត​មនុស្ស​កំប្លុកកំប្លែង
ការ ​បង្កើត​បរិយាកាស​សើច​បញ្ចេញ​ស្នាម​ញញឹម​ក្នុង​ការ​ជជែក​គ្នា​លេង ពិត​ជា​ធ្វើ​ឲ្យ​អារម្មណ៍​ខាង​ស្រី​ប្រសើរ និង​រឹត​តែ​ចូល​ចិត្ត​អ្នក។ បើ​អ្នក​អាច​និយាយ​កំប្លែង​ស្ងួត​បន្តិច នោះ​អ្នក​នឹង​ឃើញ​ស្នាម​ថ្ពាល់​ញញឹម​នាង​រៀងរាល់​ពេល។ ពេល​នោះ​ហើយ នាង​ប្រាកដ​ជា​មាន​អារម្មណ៍​ដិត​ដាម​សប្បាយ​រីករាយ​ពេល​មាន​អ្នក។
៥. ឌឺ​នាង​លេង
ការ ​ពិត​ទៅ ការ​ជជែក​លេង​ជាមួយ​នាង​លេង​បែប​ត្រឹម​ត្រូវ និង​កំប្លុកកំប្លែង​ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។ មនុស្ស​ស្រី​ស្អប់​មនុស្ស​ប្រុស​ខូច តែ​ចូល​ចិត្ត​មនុស្ស​ខិល​លេង​សម្ដី​ផ្ដោះផ្ដង​ឌឺដង​ជា​មួយ​នាង។ ថ្ងៃ​ណា​ស្ងាត់​មាត់​អ្នក ឬ​គ្មាន​អ្នក​នៅ​ក្បែរ នាង​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ស្ងាត់ និង​នឹក​ដល់​អ្នក​ជា​មិន​ខាន ពោល​គឺ​អ្នក​ធ្វើ​ឲ្យ​នាង​នៅ​តែ​សប្បាយ​ចិត្ត ថ្វី​បើ​ការ​ញោះ​នាង​ធ្វើ​ឲ្យ​នាង​អៀន ឬ​ខឹង​អ្នក​ក៏​ដោយ។ ប៉ុន្តែ ការ​ញោះ​មិន​ត្រូវ​លេង​ជ្រុល​ពេក​ឡើយ ព្រោះ​នាំ​ឲ្យ​នាង​អៀន ឬ​ខឹង​មិន​ចង់​និយាយ​ជា​មួយ​អ្នក។
៦. និយាយ​ទូរស័ព្ទ​យប់​ៗ
ឆ្លង ​កាត់​ដំណាក់​ទាំង ៥ ខាង​លើ ច្បាស់​ណាស់ អ្នក​ទាំង​ពីរ​បង្កើត​បរិយាកាស​ចែចង់​គ្នា​រួច​ទៅ​ហើយ ប៉ុន្តែ​លក្ខណៈ​សាមញ្ញ​ធម្មតា។ អ្នក​ចាំ​បាច់​ត្រូវ​បង្កើន​ល្បឿន​ចែចង់​អ្នក​បន្ថែម​ទៀត ដោយ​បន្ត​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​នៅ​ដល់​យប់​ៗ ឬ​ផ្ញើ​សារ​បែប​ចែចង់ បើ​សិន​ជា​អ្នក​ទាំង​ពីរ​មាន​ពេល។ ការ​ជជែក​គ្នា​យប់​ៗ​ជា​ប្រចាំ បញ្ជាក់​ថា អ្នក​ទាំង​ពីរ​បាន​ទម្លុះ​ព្រំដែន​មិត្តភ័ក្ដិ​បាន​ហើយ ពោល​គឺ​ឈាន​ដល់​ដំណាក់​កាល​ស្នេហា។
៧. ណាត់​នាង​ចេញ​ក្រៅ​ញឹក​ញយ
ទំនាក់ ​ទំនង​ស្នេហ៍​មិន​ស្និទ្ធស្នាល​នោះ​ឡើយ បើ​សិន​អ្នក​ទាំង​ពីរ​មិន​មាន​ពេល​ចេញ​ក្រៅ​លេង ញ៉ាំ​អី​ជា​មួយ​គ្នា​នោះ។ អ្នក​ត្រូវ​ណាត់​នាង​ចេញ​ក្រៅ​លម្ហែ​កាយ ញ៉ាំ​អី​ៗ ដើរ​ផ្សារ​ទំនើប ឬ​ក៏​ទៅ​មើល​កុន​បែប​រ៉ូមែនទិក ឬ​ខ្មោច។ ឱកាស​នេះ ជា​វេលា​ស័ក្ដិ​សម​សម្រាប់​អ្នក​ទាំង​ពីរ​ស្វែង​យល់​ចិត្ត​គ្នា​កាន់​តែ​ ខ្លាំង និង​បង្កើត​អនុស្សាវរីយ៍​រីករាយ​រាប់​មិន​អស់​ជា​មួយ​គ្នា។
៨. សារភាព​ប្រាប់​នាង
បន្ទាប់ ​ពី​ជោគជ័យ​តាម​ដំណាក់​កាល​ទាំង​អស់ អ្នក​ចាំ​បាច់​ត្រូវ​បង្ហើយ​កិច្ច​ការ​ចុង​ក្រោយ​អ្នក គឺ​សារភាព​ស្នេហ៍​ប្រាប់​នាង។ ការ​ពិត​ទៅ អ្នក​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ស្នេហ៍​ច្បាស់​រួច​ទៅ​ហើយ។ រី​ឯ ខាង​ស្រី​ក៏​គេ​ដឹង​ថា អ្នក​កំពុង​ចែចង់​ស្រលាញ់​នាង​ដែរ។ តែ​អ្វី​នៅ​ក្នុង​ចិត្ត​មនុស្ស​ស្រី គឺ​នាង​ត្រូវ​ការ​ភាព​ប្រាកដ​វិជ្ជា សម្ដី​សារភាព​ស្នេហ៍​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ដែល​ចូលចិត្ត និង​ចេញ​ក្រៅ​ជា​មួយ។ ការ​សារភាព អ្នក​អាច​ធ្វើ​ឡើង​តាម​ទូរស័ព្ទ និយាយ​ផ្ទាល់ ឬ​ផ្ញើ​សារ បើ​សិន​អ្នក​មិន​ក្លាហាន។ បើ​អ្នក​ក្លាហាន អ្នក​អាច​សារភាព​ប្រាប់​នាង ពេល​អ្នក​ទាំង​ពីរ​ចេញ​ក្រៅ​ជា​មួយ​គ្នា។ រក​វេលា​ស័ក្ដិសម​ ដើម្បី​សារភាព ដូច​ជា​បន្ទាប់​ពី​មើល​កុន នៅ​កន្លែង​ញ៉ាំ​អី​ដែល​មាន​បរិយាកាស​រ៉ូមែនទិក ឬ​កន្លែង​ផ្សេងៗ​ដែល​គិត​ថា អាច​ធ្វើ​ទៅ​បាន។
ជា​ទូទៅ ការ​អនុវត្ត​លើ​វិធី​សាស្ត្រ​ទាំង​អម្បាល​មាន​ខាង​លើ​នេះ អ្នក​ត្រូវ​ចេះ​បត់​បែន​តាម​កាលៈទេសៈ ដូច​ជា​ឥរិយាបថ និង​ការ​និយាយ​ស្ដី​ជា​ដើម។ ចាំ​ថា ពេល​ខ្លះ បើ​អ្នក​មិន​មុខ​ក្រាស់​ចែចង់​មនុស្ស​ស្រី​បន្តិច​ទេ នោះ​នាង​នឹង​របូត​ចេញ​ពី​ដៃ​អ្នក​ជា​មិន​ខាន។ តែ កុំ​មុខ​ក្រាស់​តាម​ស្អិត​ខុស​ទំនង ប្រយ័ត្ន​ខ្មាស​គេ​ណា៎​!
សុផាត
Source from http://news.sabay.com.kh/articles/360295
 

Wednesday, 9 January 2013

My confession

The root of my research knowledge is quantitative. That is why I choose only quantitative approach, no matter how many times my teacher persuade me to use mix.

Monday, 7 January 2013

កិត្តិយស​ និង​ ដំបាយ

កិត្តិយស​ និង​ ដំបាយ តើខ្ញុំត្រូវជ្រើសរើសមួយ?

ឧត្តមគតិ  និង មាសប្រាក់ ​បុណ្យសក្តិ កាលៈទេសៈបង្ខំ តើត្រូវធ្វើតាមមួយណា?

idle

idle

Thursday, 3 January 2013

New taste of life

if you never test, you never know, or you never get to know.

if you don't do it coz yo think you are being cheated, you never know how it is cheated. hahaha

if you never need the grammar book, you never know new things outside the class. (my experience)